នគរឋានសួគ៌តាមព្រះគម្ពីរ ("The Bible Way to Heaven" - Khmer subtitles) Cambodian

Video

October 22, 2015

គម្ពីរបានចែងយ៉ាងច្បាស់ពីសេចក្តីសង្រ្គោះ។ ដោយមិនផ្អែក លើការល្អដែលអ្នកប្រព្រឹត្តិឡើយ។ មនុស្សជាច្រើន

គិតថាពួកគេបានប្រព្រឹត្តិល្អ ហើយគេនឹងបានទៅកាន់ឋានសួគ៌ដោយសារតែ

ពួកគេជាមនុស្សល្អ ប៉ុន្តែព្រះគម្ពីរបានចែងថា “គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អ

នៃព្រះ។” (រ៉ូម ៣:២៣) គម្ពីរចែងថា “ដ្បិតមានសេចក្តីបានចែងទុកមកថាគ្មានអ្នកណាសុចរិតសោះ

សូម្បីតែម្នាក់ក៏គ្មានផង។” (រ៉ូម ៣:១០) ខ្ញុំមិនមែនជាមនុស្សសុចរិត។ អ្នកមិនមែនជាមនុស្សសុចរិត ហើយបើការល្អរបស់យើង

មិនអាចជួយយើងទៅកាន់ឋានសួគ៌បាន នោះគ្មាននរណាម្នាក់នឹងបានទៅ កាន់ឋានសួគ៌ទេ។

១. ទទួលស្គាល់ថាអ្នកជាមនុស្សមានបាប។

គម្ពីរក៏បានចែងនៅក្នុងសៀវភៅវិវរណៈ ២១:៨ “តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម

ពួកកាប់សម្លាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត

គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទីពីរវិញ។” ខ្ញុំ

ធ្លាប់កុហកពីមុន។ មនុស្សគ្រប់គ្នាធ្លាប់កុហក ដូច្នេះយើងសុទ្ធតែបានធ្វើបាប ហើយយើងបានប្រព្រឹត្តិការអាក្រក់

ជាងការកុហក់ទៅទៀត។ យើងត្រូវទទួលស្គាល់ៈ ថាយើងសមនឹងធ្លាក់ទៅ ឋាននរក។

២. ដឹងពីទណ្ឌកម្មនៃអំពើរបាប។

ប៉ុន្តែគម្ពីរចែងថា “តែឯព្រះទ្រង់សម្តែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់អោយឃើញច្បាស់ ដោយព្រះគ្រីស្តបានសុគតជំនួស

យើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។” (រ៉ូម ៥:៨) ដោយសារព្រះគ្រីស្តស្រឡាញ់យើង ទ្រង់បានយាងមកកាន់

ពិភពលោកនេះ។ គម្ពីរចែងថាទ្រង់បានបង្ហាញអង្គទ្រង់តាមរយៈសាច់ឈាម។ ដោយព្រះទ្រង់យកកំណើតក្នុងសណ្ឋាន

ជាមនុស្ស។ ទ្រង់រស់នៅដោយគ្មានបាបសោះ។ ទ្រង់មិនបានប្រព្រឹត្តិបាប តែគេបាន វាយធ្វើបាបទ្រង់

ព្រមទាំងស្តោះទឹកមាត់ដាក់ និងដំដែកគោលឆ្កាងព្រះអង្គ។ គម្ពីរបានចែងថាពេលទ្រង់ជាប់នៅលើឈើឆ្កាង

“ទ្រង់បានផ្ទុកអំពើរបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង។” (១ ពេត្រុស ២:២៤) ដើម្បីអោយគ្រប់ទាំងអំពើរបាប

ដែលអ្នកបានប្រព្រឹត្តិ និងរាល់អំពើរបាបដែលខ្ញុំបានធ្វើ - គឺហាក់ដូចជាព្រះគ្រីស្តបានធ្វើ។ ទ្រង់

ត្រូវទទួលទណ្ឌកម្មដោយសារអំពើរបាបយើង។ ហើយគេយកព្រះ កាយទ្រង់បន្ទាប់ពីទ្រង់សុគត ទៅកប់នៅ

ក្នុងផ្នូរ ហើយព្រះវិញ្ញាណទ្រង់បានយាងទៅកាន់ឋាននរករយៈពេលបីយប់ បីថ្ងៃ (កិច្ចការ

២:៣១)។ បីថ្ងៃក្រោយមកទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ។ ព្រះអង្គបានបង្ហាញស្នាមរបួសនៅលើព្រះហស្ថទ្រង់ :). Three days later he rose again from the dead. He showed unto the disciples the

ទៅកាន់សាវ័ករបស់ទ្រង់។ គម្ពីរកត់ត្រាយ៉ាងច្បាស់ថាព្រះយេស៊ូ ទ្រង់សុគតជំនួសអំពើរបាបមនុស្សគ្រប់គ្នា។ ដ្បិតគម្ពីរបានចែងថា

ទ្រង់សុគត “មិនមែនសម្រាប់តែអំពើរបាបរបស់យើងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ អំពើរបាបរបស់ពិភពលោកទាំងមូល” (១

យ៉ូហាន ២:២)។ ប៉ុន្តែយើងត្រូវធ្វើអ្វីម្យ៉ាងដើម្បីទទួលបានការសង្គ្រោះ។ បទគម្ពីរបានចោទសួរសំណួរនេះ

នៅក្នុងគម្ពីរកិច្ចការ ១៦ “តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទទួលបានការសង្គ្រោះ? ដោយបញ្ជាក់ប្រាប់យើងថា “គ្រាន់តែជឿលើព្រះអម្ចាស់យេស៊ូ

គ្រីស្ត នោះអ្នកនឹងបានសង្គ្រោះ ព្រមទាំងអ្នកផ្ទះរបស់អ្នកផង។” នោះជាអ្វីដែលទ្រង់មានបន្ទូល ដោយទ្រង់មិនបាននិយាយថា “ទៅព្រះវិហារ

ដើម្បីអោយអ្នកបានសង្រ្គោះឡើយ។ ទទួលពិធីជ្រមុជទឹក នោះអ្នកនឹងបានសង្គ្រោះ។ រស់នៅក្នុងជីវិតល្អ នោះអ្នកនឹងបាន

សង្គ្រោះ។ ប្រែចិត្តចេញពីអំពើរបាប នោះអ្នកនឹងបានសង្គ្រោះ គឺអត់ទេ។ ទ្រង់មានបន្ទូលថា “ចូរជឿ។”

៣. ជឿថាព្រះយេស៊ូសុគត សពទ្រង់បានបញ្ចុះក្នុងផ្នូរ ហើយទ្រង់រស់ឡើងវិញសម្រាប់អ្នក។

សូម្បីតែខគម្ពីរដែលល្បីល្បាញបំផុតនៅក្នុងគម្ពីរទាំងមូល ដែលសរសេរយោងនៅផ្នែកខាងក្រោមនៃ

បាតកែវនៅ “ច្រកចេញចូលនៅហាងបឺហ្គឺ។” វាល្បីមែនទែន។ មនុស្សគ្រប់គ្នាបានលឺៈ យ៉ូហាន

៣:១៦។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទាន ព្រះរាជបុត្រាទ្រង់តែមួយដើម្បីអោយអស់អ្នកណា

ដែលបានជឿដល់ទ្រង់នឹងមិនត្រូវវិនាសឡើយ គឺអោយគេមានជីវិតដ៏ អស់កល្បជានិច្ចវិញ។” ហើយអស់កល្បជានិច្ចមានន័យថា

រស់នៅជារៀងរហូត។ វាមានន័យថារហូត ហើយព្រះយេស៊ូមានបន្ទូលថា “ខ្ញុំអោយគេមានជីវិតអស់កល្បជានិច្ច ហើយគេ

នឹងមិនត្រូវវិនាសឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចយកគេចេញ ពីខ្ញុំបានដែរ។” (យ៉ូហាន ១០:២៨)

គម្ពីរយ៉ូហាន ៦:៤៧ បានចែងថា “ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ ខ្ញុំនោះ

មានជីវិតអស់កល្បជានិច្ច។” ដូច្នេះបើអ្នកជឿលើព្រះយេស៊ូគ្រីស្ត គម្ពីរប្រាប់ថាអ្នកនឹងមានជីវិត អស់កល្ប

ជានិច្ច។ អ្នកនឹងរស់នៅជារៀងរហូត។ អ្នកនឹងមិនបាត់បង់សេចក្តីសង្គ្រោះរបស់អ្នកឡើយ។ គឺនៅអស់កល្បជានិច្ច ជារៀងរហូត

តទៅ។ ពេលអ្នកបានទទួលសេចក្តីសង្រ្គោះ អ្នកទទួលជឿទ្រង់ហើយ អ្នកនឹងទទួលបានការសង្គ្រោះជារៀងរហូត ហើយ

មិនថាមានអ្វីកើតឡើង អ្នកនឹងមិនបាត់បង់សេចក្តីសង្គ្រោះរបស់អ្នកឡើយ។

មិនថាសូម្បីតែពេលដែលខ្ញុំរស់នៅប្រព្រឹត្តិអំពើរបាបដ៏អាក្រក់បំផុត ព្រះនឹង ដាក់ទណ្ឌកម្មខ្ញុំនៅលើផែនដីនេះ។

បើខ្ញុំទៅសម្លាប់នរណាម្នាក់នៅថ្ងៃនេះ ព្រះជាម្ចាស់នឹងអោយខ្ញុំ ទទួលនូវទណ្ឌកម្ម ខ្ញុំ

នឹងជាប់គុក ឬរស់នៅអាក្រក់ជាងនេះ ឬទណ្ឌកម្មនៃសេចក្តីស្លាប់។ ទោះយ៉ាងណាក្តីពិភពលោកនេះដាក់ទណ្ឌកម្មខ្ញុំ ហើយ

ព្រះជាម្ចាស់នឹងដាក់ទណ្ឌកម្មខ្ញុំច្រើនជាងនេះទៅទៀត ប៉ុន្តែខ្ញុំនឹងមិនទៅ ឋាននរកទេ។ គ្មានអ្វី

ដែលខ្ញុំអាចទៅឋាននរកបានឡើយដោយសារខ្ញុំបាន សង្គ្រោះហើយ ហើយបើខ្ញុំទៅឋាននរក គឹព្រះទ្រង់ជាអ្នកកុហក។

ដោយសារទ្រង់មានបន្ទូលសន្យាថាអស់អ្នកដែលជឿនឹងមានជីវិតអស់កល្បជានិច្ច ហើយទ្រង់មានបន្ទូលថា “អស់អ្នក

ដែលរស់នៅ និងជឿលើខ្ញុំនឹងមិនត្រូវស្លាប់ឡើយ។” ហេតុដូច្នេះហើយ បានជាមានគំរូជាច្រើន

ពីមនុស្សនៅក្នុងព្រះគម្ពីរដែលបានធ្វើអំពើរអាក្រក់ខ្លាំង ប៉ុន្តែពួកគេ បានទៅឋានសួគ៌ដែរ។ តាមរបៀបណា? គឺដោយសារតែ

ពួកប្រព្រឹត្តិល្អ? អត់ទេ គឺដោយសារគេបានជឿលើអង្គព្រះយេស៊ូគ្រីស្ត។ អំពើរបាបរបស់គេ

ត្រូវបានអត់ទោស។ មនុស្សផ្សេងទៀតដែលបានរស់នៅក្នុងជីវិតល្អប្រសើរក្នុងក្រសែភ្នែក របស់លោកីយ៍ ឬប្រហែលជា

គេរស់នៅក្នុងជីវិតដែលល្អប្រសើរ ទោះបីគេមិនជឿលើអង្គព្រះគ្រីស្ត ពួកគេនឹង

ត្រូវទៅឋាននរកដើម្បីទទួលទណ្ឌកម្មនៃអំពើរបាបរបស់ពួកគេ។

៤. ទុកចិត្តព្រះគ្រីស្តតែមួយជាព្រះសង្រ្គោះរបស់អ្នក។

សូមអោយខ្ញុំបញ្ចប់ជាមួយនឹងគំនិតមួយនេះ ជារឿងមួយដែលខ្ញុំចង់ អោយអ្នកយល់ច្បាស់ និងបញ្ជាក់

នៅថ្ងៃនេះអំពីសំណួរដែលសិស្សទ្រង់ម្នាក់បានចោទសួ រទៅកាន់ព្រះយេស៊ូ ហើយ

សំណួរនោះគឺៈ តើមានមនុស្សតិចដែលនឹងទទួលបានការសង្រ្គោះ? វាជាសំណួរល្អ មែនទេ?

តើមនុស្សភាគច្រើនទទួលបានសេចក្តីសង្រ្គោះ? ឬក៏មានមនុស្សតិចបានទទួល ការសង្រ្គោះ? តើនៅទីនេះមានអ្នកគិតថាមនុស្សភាគច្រើន

នឹងបានទៅកាន់ឋានសួគ៌ - ថាមនុស្សភាគច្រើននៅក្នុងពិភពលោកនេះនឹងបាន ទៅកាន់ឋានសួគ៌? សាកគិតទៅមើលថា

តើអ្វីទៅគឺជាចម្លើយៈ ទ្រង់មានបន្ទូលក្នុងគម្ពីរម៉ាថាយ ៧ “ចូរចូលតាមច្រកទ្វារ ចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាសនោះធំ

ហើយទូលាយផង ក៏មានមនុស្សជាច្រើនចូលតាមទ្វារនោះ

តែឯទ្វារដែលនាំទៅឯជីវិតនោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់

រកផ្លូវនោះឃើញ។” (ម៉ាថាយ ៧:១៣-១៤) ហើយទ្រង់ក៏មានបន្ទូលទៀតថាៈ មិនមែនអស់អ្នកណា

ដែលនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌ នោះទេ គឺជាអស់អ្នកដែលធ្វើតាម

ព្រះហឬទ័យនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌វិញទេតើ។ នៅថ្ងៃនោះនឹង មានមនុស្សជាច្រើន និយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ

តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវ ព្រះនាមទ្រង់ ព្រមទាំងធ្វើការឬទ្ធបារមីជាច្រើន

ដោយនៅព្រះនាមទ្រង់ទេឬអី? នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែល បានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឺងច្បាប់អើយ

ចូរថយចេញពីអញទៅ។” (ម៉ាថាយ ៧:២១-២៣)

ដំបូងបំផុត មនុស្សភាគច្រើននៅក្នុងលោកនេះមិនបានប្រកាសថាគេជឿលើ ព្រះយេស៊ូទេ។ តែអរគុណ

ដែលពួកគេភាគច្រើនក្នុងថ្នាក់រៀននេះបានប្រកាសសេចក្តីជំនឿលើព្រះយេស៊ូ ប៉ុន្តែភាគច្រើនមនុស្សក្នុងពិភពលោកនេះ

មិនប្រកាសថាគេជឿលើព្រះយេស៊ូឡើយ។ តែព្រះទ្រង់ព្រមានគេថា សូម្បីតែអ្នកដែលប្រកាសថាជឿដល់

ព្រះយេស៊ូ សូម្បីតែអ្នកដែលហៅទ្រង់ថាព្រះអម្ចាស់ ហើយមនុស្សភាគច្រើននឹងនិយាយទៅកាន់ទ្រង់ថា “យើងខ្ញុំបាន

ធ្វើការល្អជាច្រើន! ហេតុអ្វីបានជាយើងខ្ញុំមិនទទួលបានការសង្រ្គោះ!” ទ្រង់នឹងមានបន្ទូលថា “ចូរចេញពីខ្ញុំទៅ ខ្ញុំមិនដែល

ស្គាល់អ្នកទេ។” គឺដោយសារសេចក្តីសង្រ្គោះមិនមែនកើតឡើង ដោយសារការខិតខំធ្វើការទេ ហើយបើអ្នកជឿទុកចិត្តលើ

អំពើររបស់អ្នកដើម្បីទទួលបានការសង្រ្គោះ បើអ្នកគិតថាអ្នកនឹង បានទៅឋានសួគ៌ដោយសារពិធីជ្រមុជទឹក

បើអ្នកគិតថា “ខ្ញុំគិតថាអ្នកគួរតែរស់នៅក្នុងជីវិតដែលល្អប្រសើរ ខ្ញុំគិត ថាអ្នកត្រូវតែធ្វើតាម

បញ្ញត្តិដើម្បីទទួលបានការសង្រ្គោះ ខ្ញុំគិតថាអ្នកត្រូវតែទៅវិហារ ខ្ញុំគិតថាអ្នកត្រូវ

បែរចេញពីអំពើរបាប...” បើអ្នកជឿទុកចិត្តលើការងាររបស់អ្នក ព្រះយេស៊ូ នឹងមានបន្ទូលមកកាន់អ្នក

នៅថ្ងៃណាមួយថា “ចូរចេញពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នកទេ។”

អ្នកត្រូវតែជឿដោយសេចក្តីជំនឿរបស់អ្នកគ្រប់ទាំងការដែលទ្រង់បានធ្វើ។ អ្នកត្រូវតែដាក់សេចក្តីជំនឿរបស់អ្នកចំពោះគ្រប់កិច្ចការដែលព្រះយេស៊ូបានធ្វើ

នៅលើឈើឆ្កាងពេលដែលទ្រង់សុគតសម្រាប់អ្នក សពទ្រង់កប់នៅក្នុងផ្នូរ ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ។ នោះគឺជាសំបុត្ររបស់អ្នកសម្រាប់

ចូលទៅឋានសួគ៌។ បើអ្នកជឿលើរបស់ផ្សេង ហើយអ្នកនិយាយថា “មិនអីទេ ខ្ញុំនឹងបានទៅឋានសួគ៌

ដោយសារតែខ្ញុំជាគ្រីស្ទានល្អម្នាក់ ហើយខ្ញធ្វើគ្រប់ការល្អទាំងអស់។” ទ្រង់នឹង

មានបន្ទូលថា “ចូរចេញពីខ្ញុំ។” សូមស្តាប់បន្ទូលទ្រង់ “ចូរចេញពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នកទេ។”

ទ្រង់មិនមានបន្ទូលថា “ខ្ញុំធ្លាប់ស្គាល់អ្នក។” ពេលដែលទ្រង់ស្គាល់អ្នក...សូមចងចាំនូវអ្វីដែលខ្ញុំបានលើកឡើង

ខាងដើមៈ គឺនៅអស់កល្បជានិច្ច ជារៀងរហូត។ ពេលដែលទ្រង់ស្គាល់អ្នក អ្នកនឹងបានសង្គ្រោះជារៀងដ៏រាប។

ទ្រង់នឹងមានបន្ទូលថា “ចូរចេញពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នកទេ” ព្រោះបើអ្នក ទៅឋាននរក គឺ

ដោយសារទ្រង់មិនដែលស្គាល់អ្នក។ ព្រោះនៅពេលទ្រង់បានស្គាល់អ្នកហើយ ទ្រង់ ច្បាស់ជាស្គាល់អ្នក។ គឺដូចជាកូនៗរបស់ខ្ញុំ

ពួកគេនៅតែជាកូនរបស់ខ្ញុំជានិច្ច។ ពេលដែលអ្នកកើតជាថ្មី ពេលអ្នកជាកូនរបស់ទ្រង់ អ្នកនឹង

នៅតែជាកូនរបស់ទ្រង់។ អ្នកអាចក្លាយជាកូនចៀមសម្បុរខ្មៅនៅក្នុងគ្រួសារ។ អ្នកប្រហែលជានរណាម្នាក់ដែលទទួល

ការប្រៀនប្រដៅយ៉ាងធ្ងន់ធ្ងរពីព្រះជាម្ចាស់នៅលើផែនដីនេះ។ ជីវិតរបស់អ្នកអាចស្រុតចុះនៅទីនេះ ប៉ុន្តែ

សេចក្តីសង្រ្គោះរបស់អ្នកនឹងមិនត្រូវបានត្របាញ់ចុះឡើយ។ ពេលដែលអ្នក បានទទួលសេចក្តីសង្រ្គោះហើយ វាគឺជាដំណោះស្រាយតែមួយគត់។ នោះគឺជាចំណុច

សំខាន់ដែលខ្ញុំចង់បង្ហាញដល់អ្នកពីពេលវេលាចុងបញ្ចប់ ហើយយើង មានពេលវេលាពីរបីនាទី

សម្រាប់សួរសំណួរមិនថាពីសេចក្តីសង្រ្គោះ ឬពេលវេលាចុងបញ្ចប់។

ព្រះយេស៊ូអើយ ខ្ញុំដឹងថាខ្ញុំជាមនុស្សមានបាប។ ខ្ញុំដឹងថាខ្ញុំសក្តិសមទៅឋាននរក។

ប៉ុន្តែខ្ញុំដឹងថាទ្រង់សុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើវិញសម្រាប់ខ្ញុំ។ សូមសង្គ្រោះខ្ញុំនៅថ្ងៃនេះ

ហើយប្រទានជីវិតអស់កល្បជានិច្ចដល់ខ្ញុំ។ ខ្ញុំទុកចិត្តទ្រង់ជានិច្ច ក្នុងព្រះនាមព្រយេស៊ូ។ អាមែន។

 

 

 

mouseover